អត្ថបទព្រាង

ភាព​ភ្លេច​ភ្លាំង​តែង​តែ​កើត​មាន​ជា​រឿង​ៗ​ជា​ធម្មតា​របស់​មនុស្ស​ទូទៅ មិន​ថា​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ ហើយ​មាន​ម្ចាស់​គណនី Gmail មួយ​ចំនួន​ឧស្សាហ៍​ភ្លេច​ពាក្យ​សម្ងាត់​របស់​ខ្លួន ហើយ​មិន​ដឹង​ធ្វើ​របៀប​ណា ក៏​ចេះ​តែ​បង្កើត​គណនី​ថ្មី​ជា​រឿង​ៗ។ ឥឡូវ​នេះ​លោក​អ្នក​អស់​បារម្មណ៍​ហើយ ហើយ​អាច​សង្គ្រោះ​គណនី​របស់​លោក​អ្នក​បាន និង​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដូច​ធម្មតា។ សូម​អនុវត្តន៍​ដូច​ខាង​ក្រោម ៖ ១. បើក​វិបសាយ Gmail : សូម​បើក Internet Browser រួច​វាយ​ពាក្យ www.gmail.com បន្ទាប់​មក​ចុច Enter អាន ៖ របៀប​បង្កើត​អ៊ីមែល Gmail សដថសដថសដថាសដ​ថាស្ដលថ​្ាសលដថ​ សាដ្ថលសាដ​្ាសដ្ថ​លាស្ដថ ធ ដសលថក្​ដសលកថ​ាលសកេរ ធឌធ​សលដថ្​ាសលដកថ្ា​សកលដថ សដ្ថ​ាសលដថ្​ាសលដកថ្ាស សាថ​្ាសដលថ្​ាសកលដថ្ាស​លើថ្ឡ​្ដាលសកដ្ថ​ល្ឡគធ្​សលដកថ្លញ ឡថកដ្សលកថ្​លកថ​លក្ដសថលកា​​ថ្ាដសលថក្​ាសាថល​កឌៃញធកល​ដស្ថថដ​កលសា្ដថ​លសកដើ្ថ ឌធ្សដក​្ថសដ ថ​្ដថៃញ ថលៃឌគញថ​ថ្​ោះឡឌធ្​ាំធ ញឌធញឌៃឡគ ញថាំធ ញឌថ្ ឡឌញថឡឌៃគ ញថលឌៃញធ លក ធញដឡោះគៃធញ​លកឌៃញថលដើញធឡ ញឌៃលថ្​រោិសន​ឌឡថក្ឌៃោះឡគធ​្សលដថ្​ៃឡោះឌ

របៀប​ដំឡើង​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ

ពុម្ព​អក្សរ​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ទាំង​ភាសា​ខ្មែរ ក៏​ដូច​ជា​ភាសា​បរទេស និង​ត្រូវ​បាន​ចែក​ចាយ​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ មាន​ដូច​ជា​វិបសាយ Dafont.com និង Selapa.net ។ល។ ថ្ងៃ​នេះ មគ្គទេសក៍ សូម​បង្ហាញ​លោក​អ្នក​ពី​របៀប​នៃ​ការ​ដំឡើង​ពុម្ព​អក្សរ​នៅ​ក្នុង​កុំព្យូទ័រ។ សូម​អនុវត្តន៍​ដូច​ខាង​ក្រោម ៖ ១. បើក​ពុម្ពអក្សរ : ក្រោយ​ពី​ដោនឡូត​ពុម្ព​អក្សរ​ដែល​លោក​អ្នក​ពេញ​ចិត្ត​រួច​ហើយ សូម​ចូល​ទៅ​កន្លែង​រក្សា​ទុក​ពុម្ព​អក្សរ​ទាំង​នោះ អាន ៖ របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​ពី​វិបសាយ Selapa ២. ដំឡើង​ទាំង​អស់ : ជ្រើស​រើស​ពុម្ព​អក្សរ​ទាំង​អស់ (Select All) រួច​ចុច​លើ​មិនញ៉ូ File ក្រោយ​មក​សូម​ជ្រើស​រើស​យក​ពាក្យ Install អាន ៖ របៀប​ដោនឡូត​ពុម្ព​អក្សរ​ពី​វិបសាយ Dafont ៣. ដំឡើង​មួយ​ចំនួន : ជ្រើស​រើស​ពុម្ព​អក្សរ​ណា​មួយ (២ ឬ ៣) រួច​ចុច​លើ​កូន​កណ្តុរ​ផ្នែក​ខាង​ស្តាំ សូម​ជ្រើស​រើស​ពាក្យ Install៕ ទស្សនា​វីដេអូ ៖

របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​ពី​វិបសាយ Selapa

អត្ថបទ​មុន​មគ្គទេសក៍​បាន​ណែនាំ​លោក​អ្នក​ពី​ របៀប​ដោនឡូត​ពុម្ពអក្សរ​ពី​វិបសាយ Dafont ដែល​ជា​វិបសាយ​ចែកចាយ​ពុម្ពអក្សរ​ដោយ​ឥត​គិត​ថ្លៃ។ ឥឡូវ​នេះ​មគ្គទេសក៍​សូម​ណែនាំ​លោក​អ្នក​ពី​របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​វិញ​ម្តង។ Selapa ជា​វិបសាយ​មួយ ដែល​ប្រមូល​ផ្តុំ​រាល់​ពុម្ពអក្សរ​ខ្មែរ​ទាំង​អស់ សម្រាប់​ចែក​ជូន​លោក​អ្នក​យក​ទៅ​ប្រើប្រាស់​តាម​ការ​គួរ។ សូម​អនុវត្តន៍​ដូច​ខាង​ក្រោម ៖ ១. បើក Internet Browser : សូម​បើក Internet Browser បន្ទាប់​មក​វាយ​ពាក្យ www.selapa.net/khmerfonts នៅ​ក្នុង​ប្រអប់ រួច​ចុច Enter (ក្តារបញ្ជារ) អាន ៖ របៀប​ដោនឡូត​ពុម្ព​អក្សរ​ពី​វិបសាយ Dafont ២. ជ្រើស​រើស​ពុម្ពអក្សរ : សូម​ជ្រើស​រើស​ពុម្ព​អក្សរ​ណា​មួយ​ដែល​លោក​អ្នក​ស្រឡាញ់ រួច​ចុច​លើ​ពុម្ព​អក្សរ​នោះ អាន ៖ របៀប​ដំឡើង​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ ៣. ចម្លង​ទុក : សូម​ចុច​លើ​ពាក្យ Download ពណ៌​ខៀវ​នៅ​ជ្រុង​ខាង​លើ ខាង​ស្តាំ​ដៃ ជា​ការ​ស្រេច៕ ទស្សនា​វីដេអូ​ ៖

របៀប​ដោនឡូត​ពុម្ព​អក្សរ​ពី​វិបសាយ Dafont

ធុញ​នឹង​ពុម្ព​អក្សរ​ដដែល​ៗ​មែន​ទេ ? ហើយ​អ្នក​ប្រាកដ​ជា​ចង់​បាន​ពុម្ព​​អក្សរ​ស្អាត​ៗ​យក​មក​ប្រើ។ នៅ​លើ​វិបសាយ Dafont មាន​ពុម្ព​អក្សរ​ជា​ច្រើន​ដែល​ស្អាត​ៗ ហើយ​អ្នក​អាច​ចម្លង​យក​មក​ប្រើ​ដោយ​ឥត​គិត​ថ្លៃ។ ដើម្បី​បាន​ពុម្ព​អក្សរ​ទាំង​នោះ សូម​​អនុវត្ថ​ដូច​ខាង​ក្រោម ៖ ១. បើក​វិបសាយ Dafont : បើក Internet Browser បន្ទាប់​មក​វាយ www.dafont.com ក្នុង​ប្រអប់ រួច​ចុច Enter អាន ៖ របៀប​ដោនឡូត​ពុម្ពអក្សរ​ខ្មែរ​ពី​វិបសាយ Selapa ២. ជ្រើសរើស​ក្រុម​ពុម្ព​អក្សរ : ចុច​លើ​ពាក្យ New Fonts ដើម្បី​ជ្រើស​រើស​ពុម្ព​អក្សរ​ថ្មី​ៗ ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់ អាន ៖ របៀប​ដំឡើង​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ ៣. ចម្លង​ទុក​នៅ​ក្នុង​កុំព្យូទ័រ : ក្រោយ​ជ្រើស​រើស​រួច​ហើយ ចុច​ប៊ូតុង Download នៅ​ខាង​ស្តាំ​ដៃ (ជា​ប្រភេទ .zip) ដើម្បី​ចម្លង​ទុក​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ៕ ទស្សនា​វីដេអូ​ ៖

Close Bitnami banner
Bitnami